លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី បានផ្ញើសារលិខិតរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជូនលោកស្រី ថោង គឹមអាន និងក្រុមគ្រួសារ ចំពោះមរណភាពរបស់វរព្រឹទ្ធសិល្បការិនី សំនៀងពីរោះគន្ធា ទេវនាដនិម្មិត ឯម ធាយ


នៅថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី បានផ្ញើសារលិខិតរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជូនលោកស្រី ថោង គឹមអាន និងក្រុមគ្រួសារ ចំពោះមរណភាពរបស់វរព្រឹទ្ធសិល្បការិនី សំនៀងពីរោះគន្ធា ទេវនាដនិម្មិត ឯម ធាយ ព្រឹទ្ធាចារ្យវរសិល្បការិនីនៃរបាំព្រះរាជទ្រព្យ កាលពីវេលាម៉ោង០០៖២០នាទី រំលងអាធ្រាត្រ ថ្ងៃអង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។
On Tuesday, 15 June 2021, Her H.E. Khoun Sodary, Chariperson of the Asian Cultural Council, expressed her deepest condolences to the family of grandmother Em Theay, the grand-master of the Royal Ballet who passed away on June 15 at the age of 88 years old.