នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ នេះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានប្រគល់រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ដែលជាអំណោយសប្បុរសជនខ្មែរតាមរយៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនទៅមន្ទីរសុខាភិបាលទាំង ២៥ខេត្ត-ក្រុង ដែលបានរៀបចំពិធីប្រគល់-ទទួល នៅឃ្លាំងឱសថកណ្តាល (CMS)។