រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច្ចប្រជុំ ស្ដីពីការគ្រប់គ្រងការព្យាបាលអ្នកជំងឺកូវីដ-១៩


នាព្រឹកថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ស្ដីពីការគ្រប់គ្រងការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដោយមានការចូលរួមពីឯកឧត្ដមស្នងការនគរបាលរាជធានីភំ្នពេញ ឯកឧត្ដមមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មន្ទីរជំនាញពាក់ព័ន្ធ លោក លោកស្រីអភិបាលខណ្ឌទាំង១៤ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។