អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថាទោះបីជាពេលបច្ចុប្បន្ននេះខេត្តកំពង់ចាមកំពុងទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីជំងឺដ៏មហាកំណាចកូវីដ-១៩យ៉ាងណាក៏ដោយក៏ការងារអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនានា យើងនៅតែបន្តស្ថាបនា កសាងឱ្យដូចភ្លៀងរលឹម ដោយយើងមិនត្រូវផ្ដេកផ្ដួលចាំចប់វត្តមានកូវីដ-១៩នោះឡើយ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តមអភិបាលខេត្ត កំពង់ចាម បានដឹកនាំអភិបាលរងខេត្ត, មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត, អាជ្ញាធរក្រុងកំពង់ចាម និងអ្នកពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការដ្ឋានកែលម្អសួនមួយកន្លែង ស្ថិតនៅមុខមន្ទីរពេទ្យ”មេគង្គកំពង់ចាម”សង្កាត់កំពង់ចាម ក្រុងកំពង់ចាម មានប្រវែងទទឹង១៥ ម៉ែត្រ បណ្ដោយ៦០ ម៉ែត្រ ដែលបានរងការបាក់ស្រុតដោយសារជំនន់ទន្លេមេគង្គនាឆ្នាំកន្លងមក ដោយគម្រោងខាងលើបានប្រើប្រាស់ប្រភពថវិការបស់រដ្ឋបាលខេត្ត ឆ្នាំ២០២១៕
On the morning of 19 July 2021, H.E. Un Chanda, Kampong Cham Provincial Governor, inspected the rehabilitation of the provincial park in front of Mekong Kampong Cham Hospital, which was ruined by the flood last year, using the provincial administration’s 2021 budget.







