បន្ទាយមានជ័យ៖ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក លី សារី អភិបាលរងខេត្ត រួមជាមួយក្រុមការងារមន្រ្តីជំនាញ បានដឹងនាំកិច្ចប្រជុំរកដំណោះស្រាយដីធ្លីចំនួន២ករណី៖ ករណីទី១,ក្នុងតំបន់ដែនជម្រកសត្វព្រៃរនាមដូនសំ នៅឃុំទួលពង្រ ស្រុកម៉ាឡៃ និងករណីយទី២,សម្រប់សម្រួលជូនប្រជាពលរដ្ឋ១៦៧គ្រួសារ ស្ថិតនៅចំណុចភូមិសាស្រ្តស្រុកម៉ាឡៃ នៅព្រឹកថ្ងៃច័ន្ទ ទី១៩ ខែកក្តដា ឆ្នាំ២០២១ ធ្វើនៅទីស្នាក់ការបឹងជង្រុក។







