នៅសាលាខេត្តកំពង់ចាម ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អមដោយ អភិបាលរងខេត្ត អញ្ចើញទទួលការឧបត្ថម្ភនូវផ្លែមៀន ដែលអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា តាមរយៈ ឯកឧត្តមសេនីយ៍ ននាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការ រង ខ.ភ.ម. និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ដេីម្បីចាត់ចែងផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមមណ្ឌលចត្តាឡីស័ក អ្នកជំងឺកូវីដ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងសារទៅកាន់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋទូទាំងខេត្ត សូមបន្តការពារខ្លួនកុំអោយឆ្លងជំងឺកូវីដ-១៩ តាមរយៈ ការអនុវត្តវិធានការ ៣ការពារ និង៣កុំ ជាប់ជាប្រចាំ និងកុំភ្លេចទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ នៅតាមមន្ទីរពេទ្យបង្អែក ឫមណ្ឌលសុខភាព ឫទាក់ទងមកអាជ្ញាធរភូមិ ឃុំ ដេីម្បីក្រុមពេទ្យចល័តចុះទៅចាក់ជូនដោយឥតគិតថ្លៃ។