ឯកឧត្តម ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីសម្ដែងរបស់សិល្បករ សិល្បការិនីខ្មែរ នៅក្នុងខេត្តសៀមរាប


យប់ថ្ងៃពុធ ៥រោច ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ហួត ហាក់ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំទ្វីបអឺរ៉ុប បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសម្ដែងសិល្បៈ របស់ប្អូនៗសិល្បករ សិល្បការិនីខ្មែរ មកពីសមាគមសិល្បៈវប្បធម៌ខ្មែរប្រទេសបារាំង(ACK)​ រួមជាមួយសិល្បករ សិល្បការិនី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប នៅក្នុងបរិវេណប្រាសាទធម្មនន្ទ ខេត្តសៀមរាប ក្រោមកិច្ចសម្របសម្រួលពីក្រុមការងារយុវជនគណបក្សប្រចាំទ្វីបអឺរ៉ុប ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង សាលាខេត្តសៀមរាប និងដោយបានការឧបត្ថម្ភពីសមាគមឱសថការីខ្មែរ Nexty Pharm៕

www.freshnewsasia.com
www.freshnewsasia.com
www.freshnewsasia.com
www.freshnewsasia.com
www.freshnewsasia.com