អបអរសាទរកីឡាការិនីចំបាប់សេរីកម្ពុជា ជ័យ ច័ន្ទរស្មី ទទួលបានមេដាយសំរឹទ្ធិ ក្នុងការព្រឹត្តិការណ៍ប្រកួតកីឡាហ្វ្រង់កូហ្វូនី លើកទី៨នៅ ទីក្រុងអាប៊ីហ្សាន់ ប្រទេសកូឌីវ័រ កាលពីល្ងាចថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៧នេះ។
សូមបញ្ជាក់ថាក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជូនប្រតិភូកីឡាមួយក្រុមមានសមាសភាព២១រូប ដឹកនាំដោយឯកឧត្ដម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ រួមមានប្រភេទកីឡា អត្តពលកម្ម យូដូ វាយកូនឃ្លីលើតុ ចំបាប់ និងរួមជាមួយប្រតិភូសិល្បៈមានផ្នែករបាំ ចម្លាក់ គំនូរ ដើម្បីទៅចូលរួមព្រឹត្តិការណ៍កីឡា យុវជន និងសិល្បៈ រៀងរាល់៤ឆ្នាំម្ដងខាងលើ សម្រាប់បណ្ដាប្រទេសនិយាយបារាំង ដែលឆ្នាំនេះបានរៀបចំឡើងនៅទីក្រុងអាប៊ីហ្សាន់ ប្រទេសកូឌីវ័រ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៧។