អបអរសាទរកីឡាការិនីចំបាប់សេរីកម្ពុជា ជ័យ ច័ន្ទរស្មី ទទួលបានមេដាយសំរឹទ្ធិ


អបអរសាទរ​កីឡាការិនីចំបាប់សេរីកម្ពុជា ជ័យ ច័ន្ទរស្មី ទទួលបានមេដាយ​សំរឹទ្ធិ ក្នុង​ការព្រឹត្តិការណ៍​​ប្រកួតកីឡា​ហ្វ្រង់កូហ្វូនី លើកទី៨នៅ ទីក្រុង​អាប៊ីហ្សាន់ ប្រទេស​កូឌីវ័រ កាលពី​ល្ងាចថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៧នេះ។
សូម​បញ្ជាក់​ថា​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជូន​​ប្រតិភូ​កីឡា​​មួយ​ក្រុម​​មាន​សមាសភាព​២១រូប ដឹកនាំ​ដោយ​ឯកឧត្ដម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ​ រួមមានប្រភេទកីឡា អត្តពលកម្ម យូដូ វាយកូនឃ្លីលើតុ ចំបាប់ និងរួមជាមួយប្រតិភូសិល្បៈមានផ្នែករបាំ ចម្លាក់ គំនូរ ដើម្បី​ទៅ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ យុវជន និង​សិល្បៈ រៀងរាល់៤ឆ្នាំម្ដង​ខាងលើ​ សម្រាប់​បណ្ដាប្រទេសនិយាយបារាំង​​​​​ ដែលឆ្នាំ​នេះ​បានរៀបចំឡើង​នៅទីក្រុង​អាប៊ីហ្សាន់ ប្រទេស​កូឌីវ័រ​​ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៧។