ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅក្រុងតុក្យួ ប្រទេសជប៉ុន ឯកឧត្ដម តូច ចានកុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្ដីពីគម្រោងស្ដារស្ពានជ្រោយចង្វាឡើងវិញ រវាង ក្រសួងសាធារណការ និងដឹកជញ្ជូន កម្ពុជា និង ក្រុមហ៊ុនសាជីវកម្ម អូបាយ៉ាស៊ិជប៉ុន (Obayashi Corporation of Japan)។
គម្រោងនេះគឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈភ្នាក់ងារប្រតិបត្តិការអន្តរជាតិជប៉ុន (JICA).
គម្រោងនេះនឹងចាប់ផ្ដើមនៅពាក់កណ្ដាល ខែកញ្ញា ឆ្នាំ២០១៧។
ពាក់កណ្តាល ខែកញ្ញា ២០១៧ ស្ពានជ្រោយចង្វារ នឹងត្រូវធ្វើការជួសជុលឡើងវិញ“ ពិធីចុះហត្ថលេខាកិច្ចសន្យា លើគម្រោងស្ដារស្ពានជ្រោយចង្វាឡើងវិញ
