(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានសម្រេចតែងតាំង ឯកឧត្តម ឌិត ទីណា ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។
ឯកឧត្តម ឌិត ទីណា ក៏ត្រូវបាន រាជរដ្ឋាភិបាលកម្ពុជា ស្នើទៅរដ្ឋសភា ដើម្បីរៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដើម្បីកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសឯកឧត្តម វេង សាខុន ផងដែរ៕