ឯកឧត្តម វ៉ា ថន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្តក្រចេះ និងឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុងក្រចេះ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ គណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកាបក្សនៅក្រុងក្រចេះ នាសាលមហោស្រពខេត្តក្រចេះ។
ពិធីនេះមានការចូលរួមពីលោកស្រី សៅ សុគន្ធារី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ក្រគរ, លោក អ៊ុយ ភារក្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់កោះទ្រង់, លោក ហេង សុថា ប្រធានក្រុមការងារគណបក្សខេត្ត ចុះមូលដ្ឋានក្រុងក្រចេះ, លោក ញឹប វិចិត្រ ប្រធានក្រុមការងារគណបក្សខេត្ត ចុះមូលដ្ឋានសង្កាត់កោះទ្រង់, លោក ម៉ែន វណ្ណា ប្រធានក្រុមការងារគណបក្សថ្នាក់ខេត្ត ចុះមូលដ្ឋានសង្កាត់ក្រចេះ និងលោក សេក ប៊ុនហេង ប្រធានគណបក្សក្រុង និងដោយមានការចូលរួមពីក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ចុះមូលដ្ឋានក្រុងក្រចេះ គណៈកម្មាធិការគណបក្សក្រុង គណៈកម្មាធិការគណបក្សសង្កាត់ទាំង៥ គណៈកម្មាធិការសាខាបក្សភូមិ សាខាចំណុះ ស្មៀនសង្កាត់ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ យុវជនគណបក្សក្រុង យុវជនគណបក្សសង្កាត់ យុវជន ស.ស.យ.ក ក្រុង និងសង្កាត់ អនុសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៥០នាក់។