នៅព្រឹក ថ្ងៃអាទិត្យ ៧រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ទេព ធន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សជួយមូលដ្ឋានឃុំជប់ ឃុំមង់រៀវ និងឃុំជីគរ បានអញ្ជើញដឹកនាំក្បួនយុទ្ធនាការឃោនាបោះឆ្នោតជ្រេីសរេីសតំណាងរាស្រ្ដនីតិកាលទី៧ នៃរដ្ឋសភា នៅឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ដែលមានការចូលរួមដង្ហែរក្បូនពីក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់ស្រុក រួមជាមួយយុវជនភូមិ ឃុំ មានសមាជិកចំនួន ២៥០ស្រី ប្រុស១០០នាក់។ មធ្យោយបាយធ្វើដំណើរមានឡាន ១០គ្រឿង ម៉ូតូ ៧៩គ្រឿង ឧបករណ៍បំពងសម្លេង ៦គ្រឿងទៅគោលដៅចំនួន ១៩ភូមិ ទូទាំងឃុំជីគរ។