(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព បានថ្លែងប្រតិកម្មទៅកាន់ស្ថានទូតអាមេរិក ថា៖ «បើគ្មានការគោរពច្បាប់ សូមកុំនិយាយពីប្រជាធិបតេយ្យ! អ្នកនៅលើទឹកដីកម្ពុជា អ្នកត្រូវតែគោរពច្បាប់កម្ពុជា! សូមកុំភ្លេចថា កម្ពុជាជារដ្ឋអធិបតេយ្យ! សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស អាចធ្វើសកម្មភាពបានលុះណាតែមានការចុះបញ្ជីជាមុន ហើយការចុះបញ្ជីនេះត្រូវធ្វើនៅក្រសួងការបរទេស មិនមែនជាមួយស្ថាប័ន ផ្សេងឡើយ យោងតាមច្បាប់ NGO កម្ពុជា!»។