រដ្ឋមន្រ្តីក្រសួងធម្មការ អនុញ្ញាតឱ្យ ប្រតិភូសាខាមាតុភូមិតេជោនៃផែនសហគ្រិនវ័យក្មេងរាជធានីភ្នំពេញ ចូលជួបសម្តែងការគួរសម


នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យ ប្រតិភូសាខាមាតុភូមិតេជោនៃផែនសហគ្រិនវ័យក្មេងរាជធានីភ្នំពេញ ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងធម្មកា និងសាសនា។

នៅក្នុងជំនួបនោះដែរ មានគោលបំណងដើម្បីផ្សារភ្ជាប់សហគ្រិនជាមួយការងារសាសនា និងសង្គម ជាពិសេសដើម្បីស្តាប់នូវអនុសាសន៍របស់ លោករដ្ឋមន្ត្រី ព្រមទាំងស្វែងយល់បន្ថែមអំពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានានីតិកាលទី៧ នៃរដ្ឋសភា។

ជាថ្មីម្ដងទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏សូមអរគុណដល់ ប្រតិផូសាខាមាតុភូមិតេជោនៃផែនសហគ្រិនវ័យក្មេងរាជធានីភ្នំពេញ ដែលបានចូលរួមចំណែកក្នុងកំឡុងពេលយុទ្ធនាការបោះឆ្នោតកន្លងមក៕