នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤វេលាម៉ោង៩:០០នាទី នៅវិមានរដ្ឋចំការមន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនឯកឧត្តម Darkey Ephraim ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណអាហ្វ្រិកខាងត្បូង ចូលជូនសារតាំង និងសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តម ត្រូវបានប្រធានាធិបតី នៃសាធារណរដ្ឋ អាហ្វ្រិកខាងត្បូង តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕