សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលបានផ្ញើសារអបអរសាទរជូនសម្តេច ក្នុងឱកាសជាប់ឆ្នោតជា ប្រធានព្រឹទ្ធសភា


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានផ្ញើសារឆ្លើយតប និងថ្លែងអំណរគុណ លោក ង្វៀន ភូជុង អគ្គលេខាធិការ មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលបានផ្ញើសារសម្តែងការអបអរសាទរជូនសម្តេច ក្នុងឱកាសជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នីតិកាលទី៥។