ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមគាំទ្រពេញទំហឹងចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត


លោកជំទាវ ស៊ុន សាភឿន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និង ឯកឧត្តម សារុន ឫទ្ធា សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សកម្ពុជាថ្នាក់កណ្តាល រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងគ្រួសារទាំងមូល សូមគាំទ្រពេញទំហឹងចំពោះសារពិសេស របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) និងថ្កោលទោសជនដែលញុះញង់ និងបំភ្លៃការពិត។