គាំទ្រចំពោះការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានស្នើរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាល ទាំងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ ប្រើប្រាស់ CoolApp ជំនួសឲ្យ Telegram នោះ, នៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ និយ័តករមូលបត្រកម្ពុជា ដែលមាន ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បានបង្កើតគ្រុប CoolApp សម្រាប់ទំនាក់ទំនងការងារប្រចាំថ្ងៃជំនួស Telegram។
គ្រុប CoolApp របស់សភាពាណិជ្ជកម្មបានដាក់ឈ្មោះថា «SERC-All»។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឲ្យរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាល ទាំងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ប្រើប្រាស់ CoolApp ជំនួសឲ្យ Telegram បន្ទាប់ពីនារយៈពេលចុងក្រោយនេះ Telegram របស់សម្ដេច មានបញ្ហាមិនអាចបញ្ជូនសារចេញបានទាំងអក្សរ ទាំងសារសំឡេង។ ការស្នើរបស់សម្ដេចតេជោ បានធ្វើឡើងនារាត្រីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។