រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៩ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះត្រួតពិនិត្យលើកិច្ចដំណើរការស្ថានីយរ៉ាដាតេជោសែនទី១ បន្ទាប់ពីប្រតិបត្តិការជួសជុលរួចរាល់។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយមបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នឧតុនិយមអន្តរជាតិបារាំង(MFI)ក្នុងរយៈពេលកន្លងមកនេះ ដើម្បីធ្វើការជួសជុលប្រព័ន្ធរ៉ាដានៅស្ថានីយតេជោសែនទី១ ដែលរហូតមកពេលនេះប្រព័ន្ធឧបករណ៍ទាំងមូលបានដំណើរការល្អប្រសើរឡើងវិញ៕