នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ នៅសណ្ឋាគារបូរីអង្គរ ខេត្តសៀមរាប ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការជំរុញស្រ្តីចូលរួមក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី ដែលរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា សិក្ខាសាលានេះ គឺជាកិច្ចការសំខាន់ និងមានអាទិភាពបំផុតក្នុងការជួយស្រ្តីដើម្បីទទួលបាននូវព័ត៌មានស្តីពីទឹក និងអាកាសធាតុបានគ្រប់គ្រាន់ទាន់ពេលវេលាក្នុងការរៀបចំយុទ្ធសាស្រ្តឳ្យស្រ្តីមានភាពធន់ខ្លាំងទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុនិងការឡើងកម្តៅខ្លាំងនៃភពផែនដី ហើយទទួលបាននូវកាលានុវត្តភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕