ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និងជាប្រធានក្រុមការងារយុវជនគណបក្សកម្ពុជា ក្រុងព្រៃវែង បានអញ្ជើញដឹកនាំក្រុមការងារយុវជនក្រុង នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ចែកជូនដល់គ្រួសារក្រីក្រលំបាក ជនពិការភាព ស្រ្តីមេម៉ាយ ចំនួន ០២គ្រួសារ ស្ថិតនៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។
ក្នុងនោះគ្រឿងឧបភោគបរិភោគ ដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្ករ មី ទឹកត្រី ទឹកសុីអុីវ តែ ទឹកដោះគោខាប់ ស្កសរ ទឹកសុទ្ធ ភេសជ្ជៈPoweram និងថវិកាមួយចំនួនផងដែរ។