អភិបាលក្រុងព្រៃវែង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រៃវែង


ព្រឹកថ្ងៃច័ន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០២៤ នេះ៖ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រៃវែង នៅសាលប្រជុំធំរដ្ឋបាលក្រុងព្រៃវែង ។
ដែលមានការអញ្ជើញចូលពីលោក លោកស្រី អភិបាលរងក្រុង លោកនាយក លោកនាយករងរដ្ឋបាល លោក លោកស្រីប្រធានការិយាល័យអង្គភាពចំណុះរដ្ឋបាលក្រុង លោកនាយក លោកស្រីនាយិកាសាលាមត្តេយ្យ និងបឋមក្នុងក្រុងព្រៃវែង កងកម្លាំងទាំងបី លោក លោកស្រី មេភូមិ អនុភូមិគ្រប់ភូមិ ក្រុមហ៊ុនសំរាម ស៊ិន ទ្រី និងសមាសភាពពាកពន្ឋ័ សរុប ៧៥នាក់ ។