សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យទីប្រឹក្សាសន្តិសុខជាតិនៃអគ្គលេខាធិការសន្តិសុខជាតិជប៉ុន ជួបសម្តែងការគួរសម និងពិភាក្សាការងារ


នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យ លោក អាគីបា តាកេអុ (H.E. Mr. AKIBA Takeo) ទីប្រឹក្សាសន្តិសុខជាតិនៃអគ្គលេខាធិការសន្តិសុខជាតិជប៉ុន ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា៕