លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានដឹកនាំក្រុមសប្បុរសជន ធ្វើការចែកអំណោយ(អង្ករ មី និងថវិកាមួយចំនួន) ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា មានជំងឺ និងបុគ្គលិកអនាម័យតាមផ្លូវ នៅក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង ចំនួន ២១៦គ្រួសារ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
មានការអញ្ជើញចូលរួមពី មន្រ្តីរដ្ឋបាលក្រុង ចៅសង្កាត់ទាំងបួន លោកគ្រូ អ្នកគ្រូវិទ្យាល័យហ៊ុនសែន កំពង់លាវ បុគ្គលិកសុិនទ្រី និងបងប្អូនប្រជាពលរដ្ឋផងដែរ។
ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥