ព្រឹកនេះ ៖ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានកំលាំងធ្វើពលកម្មសម្អាតអនាម័យទីក្រុង នៅតាមបណ្ដោយផ្លូវសងខាងចំណុចផ្លូវទំនប់វាងក្រុង (ផ្លូវទំនប់ចាស់) ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង ដែលកម្មវិធីនេះស្ថិតក្រោមអធិបតីភាព លោកជំទាវ សេង ទៀង អភិបាលរងខេត្តព្រៃវែង និងមានការសហការពីលោក តូច វ៉ារដ្ឋា ប្រធានមន្ទីរបរិស្ថានខេត្តព្រៃវែង។
ក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង លោកនាយក នាយករងរដ្ឋបាល កងកម្លាំងប្រដាប់អាវុធទាំងបី ការិយាល័យ អង្គភាព និងមន្ត្រីរាជការចំណុះរដ្ឋបាលក្រុងទាំងអស់ លោកចៅសង្កាត់កំពង់លាវ មេភូមិ អនុភូមិ គ្រប់ភូមិទាំង០៨ភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យ ព្រះអង្គឌួង និងវិទ្យាល័យហ៊ុន សែន កំពង់លាវ បុគ្គលិកក្រុមហ៊ុន ស៊ិន ទ្រី ស.ស.យ.កវិទ្យាល័យទាំង២ និង យុវជនកាកបាទក្រហមកម្ពុជាក្រុង ព្រមទាំងសមាសភាពពាក់ព័ន្ធ អ្នកចូលរួមសរុបចំនួនប្រមាណ ២០០នាក់។
ឆ្លៀតក្នុងឱកាសនេះផងដែរ ក្នុងនាមរដ្ឋបាលក្រុង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមឈប់បោះសំរាមចោលតាមដងផ្លូវសាធារណ: ហើយសូមឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមសាមគ្គីគ្នាសម្អាតបរិស្ថាន និងថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីទីក្រុងព្រៃវែងយើងស្អាតទាំងអស់គ្នា ។
ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥។