ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Pravinya ដោយមានឯកឧត្តម នាង ម៉ៅ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកស្រី មាស សុភារ័ត្ន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Pravinya ជាហត្ថលេខីលើអនុស្សរណៈនៃការយោគយល់នេះ ផ្តោតសំខាន់ទៅលើការចូលរួមបរិវត្តកម្មឌីជីថល ដែលសហការក្នុងការអភិវឌ្ឍកម្មវិធី និងថ្នាលឌីជីថលសម្រាប់ប្រើប្រាស់នៅក្រសួងទេសចរណ៍។
ពិធីចុះអនុស្សរណៈនៃការយោគយល់រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Pravinya ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់
