រាជធានីភ្នំពេញ ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈបក្សមូលដ្ឋាននៃគណបក្សប្រជាជនកម្ពុជាប្រចាំមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានរៀបចំកម្មវិធីផ្សព្វផ្សាយរៀនសូត្រខ្លឹមសារសន្និបាត នៃគណ:កម្មាធិការកណ្តាលលេីកទី៤៥ អាណត្តិទី V ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួងសុ ខាភិបាល ប្រធានពង្រឹងគណបក្សមូលដ្ឋានមន្ទីរពេទ្យគន្ធបុប្ផា។កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយខ្លឹមសារសំខាន់ៗរបស់សន្និបាតគណកប្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៥ នៅវិមាន៧មករា ដល់សាមាជិកបក្ស ចូលរួមចំនួន 932នាក់ (ចូលរួមផ្ទាល់ចំនួន 240នាក់) នៅទីស្នាក់ការគណបក្សខណ្ឌដូនពេញ និងតាមប្រព័ន្ធ ZOOM។
បន្ទាប់ធ្វើការផ្សព្វផ្សាយខ្លឺមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទីV របស់គណបក្សប្រជាជនកម្ពុជារួចមក, ឯកឧត្តមសាស្ត្រាចារ្យ បានធ្វើការសំណេះសំណាល បញ្ជាក់បន្ថែមលើចំណុចសំខាន់ៗ ដែលឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការបក្សក្រសួងនិងបានផ្តល់មតិណែនាំ ក្នុងឱកាសនៃថ្ងៃព្សព្វផ្សាយខ្លឹមសារសន្និបាតនេះ កាលពីថ្ងៃទី១៥ កុម្ភៈកន្លងទៅផងដែរ។ ឯកឧត្តមសាស្ត្រាចារ្យបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងមន្រ្តីគណបក្សមូលដ្ឋានគន្ធបុប្ផាទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី និងសតិអារម្មណ៍ បម្រើប្រជាពលរដ្ឋពិសេសការថែទាំព្យាបាលអ្នកជំងឺ ប្រកបដោយគុណភាព វិជ្ជាជីវៈ ជាទីមោទនៈ និងទុកចិត្ត ក្នុងរយៈពេលកន្លងមកនេះ។ ឯកឧត្តមក៏បានជំរុញអោយគណបក្សមូលដ្ឋាន ខិតខំកសាងសមាជិកបក្សបន្ថែម និងបន្តរពង្រឹងស្មារតីសមាជិកបក្សតាមរយៈការប្រជុំជីវភាពបក្សអោយបានទៀងទាត់ និងរក្សាឲ្យបាននូវស្មារតីស្រឡាញ់ជាតិ សាមគ្គីផ្ទៃក្នុងនិងរក្សាការពារសន្តិភាពឲ្យបានជាដាច់ខាត។
អង្គប្រជុំបានបញ្ចប់ក្នុងរយៈពេល១ម៉ោងកន្លះ ប្រកបដោយស្មារតីទទួលខុសត្រូវនិងភារតភាព៕