អភិបាលក្រុងព្រៃវែង និងប្រធានក្រុមប្រឹក្សាក្រុង បានអញ្ជើញចូលរួមក្នុង ពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប”


នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមីនា ឆ្នាំ២០២៥ នេះ៖ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង  និងលោក ស៊ិន សារៈ ប្រធានក្រុមប្រឹក្សាក្រុងព្រៃវែង បានអញ្ជើញចូលរួមក្នុង ពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរាដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង នៅសាលប្រជុំធំ សាលាក្រុងព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង ឯកឧត្តមប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង៤ លោកជំទាវ អភិបាលរងខេត្ត លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សា លោក លោកស្រីអភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាលសាលាក្រុង លោកមេបញ្ជាការកងកម្លាំងទាំងបី ការិយាល័យ អង្គភាពចំណុះរដ្ឋបាលក្រុង ចៅសង្កាត់ទាំង៤ និងអ្នកគ្រូសាលាបឋមសិក្សា និងមត្តេយ្យទាំង១៣។