សម្តេចម៉ែ ផ្ញើព្រះរាជសារប្រទានពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥


សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានសពព្រះទ័យ ផ្ញើព្រះរាជសារប្រទានពរ ចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥។ នេះបើតាមព្រះរាជសារដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។

តាមសារលិខិរបស់សម្តេចម៉ែ មានខ្លឹមសារដូចតទៅ៖ «ខ្ញុំ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះលិខិតថ្វាយព្រះពរ និងផ្កាដ៏ល្អស្រស់របស់សម្តេច មហារដ្ឋសភាធិការធិបតី នៅក្នុងឱកាសអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ដែលផ្តល់យុត្តិធម៌ដល់ ខ្ញុំ ក្នុងការបំរើប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា»

ខ្ញុំ សូមសរសើរដ៏កក់ក្តៅជាទីបំផុត សម្តេចមហារដ្ឋសភាធិការធិបតី ដែលទទួលបាននូវមហា ជោគជ័យ ក្នុងការបំពេញភារកិច្ចបំរើប្រជាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។ សូមជូនពរសម្តេចមហារដ្ឋសភាធិការធិបតី ថ្នាក់ដឹកនាំ សមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមទាំង អស់ នៃរដ្ឋសភាជាតិ ទទួលបានមហាជោគជ័យជាបន្តទៀត ព្រមទាំងបានប្រកបតែនឹងព្រះពុទ្ធពរ គ្រប់ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះ ជាព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ៖