នាព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតឱ្យឯកឧត្ដម ង្វៀន មិញវ៉ូ ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ ៕