លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងត្រួតពិនិត្យមើលអគារសិក្សា សាលាបឋមសិក្សាតាកោ នៅសង្កាត់តាកោ ក្រុងព្រៃវែង


នាព្រឹកថ្ងៃទី ១៨ ខែ មីនា ឆ្នាំ២០២៥នេះ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងត្រួតពិនិត្យមើលអគារសិក្សា សាលាបឋមសិក្សាតាកោ នៅសង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងឱកាសនោះផងដែរ លោកអភិបាលក្រុងព្រៃវែង បានទស្សនានូវការសម្តែងរបាំជូនពរ និងរបាំគោះត្រឡោក ពីក្មួយៗសិស្សានុសិស្សសាលាតាកោផងដែរ។
លោកអភិបាលក្រុងព្រៃវែង បានសម្តែងនូវភាពសប្បាយរីករាយ និងមានការកោតសរសើរដល់លោកគ្រូ អ្នកគ្រូដែលបានរៀបចំបរិវេណសាលា និងក្នុងថ្នាក់រៀនបានល្អប្រសើរ ជាពិសេសបានបង្ហាត់បង្រៀនក្មួយៗពីរបាំ ដែលជាវប្បធម៌របស់ខ្មែរយើងផងដែរ។ ដោយក្នុងនោះសង្កេតឃើញថាក្នុងថ្នាក់រៀននីមួយៗបានបំពាក់ដោយទូរទស្សន៍សម្រាប់ការសិក្សាតាមបែបឌីជីថលផងដែរ។
បន្ថែមពីនេះ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និងលោកចៅសង្កាត់តាកោ បានឧបត្ថម្ភថវិកាដល់ ក្មួយៗរាំរបាំ និងអ្នកគ្រូបង្ហាត់របាំផងដែរ។