ព្រឹកថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ នេះ៖ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ សំណេះសំណាលជាមួយកងកម្លាំងអធិការដ្ឋាននគរបាលក្រុង នៅសាលប្រជុំធំ សាលាក្រុងព្រៃវែង។
ក្នុងកិច្ចប្រជុំនេះ លោក ម៉ននី បណ្ឌិត បានមានប្រសាសន៍ទាក់ទងនឹងការងារមួយចំនួនមាន៖
1.ការងារអត្តសញ្ញាណប័ណ្ណ
2.ការងារចរាចរណ៍ សន្តិសុខសណ្តាប់ធ្នាប់
3.ជំរុញឱ្យមានការប្រជុំទៀងទាត់
4.ការងារត្រៀមសង្រា្កន្ត
5.ការងារសម្អាតអនាម័យបរិស្ថានជាមួយរដ្ឋបាលសង្កាត់ទាំងបួន
6.ផ្សព្វផ្សាយភូមិ ឃុំ មានសុវត្ថិភាព និងវេទិកាសាធារណៈ
7.បន្តពង្រឹងការងារច្បាប់ចរាចរណ៍ បញ្ចៀសការគ្រោះថ្នាក់ចរាចរណ៍នៅក្នុងក្រុងព្រៃវែង។
8.រៀបចំតុបតែង លម្អ ភ្លើងពណ៌ និងសម្អាតតាមប៉ុស្តិ៍សង្កាត់ ដើម្បីត្រៀមអបអរសាទរព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែង នាពេលខាងមុខនេះ
ជាចុងបញ្ចប់ លោកអភិបាលក្រុងព្រៃវែង បានថ្លែងកោតសរសើរដល់កងកម្លាំងទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទីភារកិច្ច ដោយបានចុះបង្រ្កាបនូវបទល្មើស ឆក់ ប្លន់ លួច គ្រឿងញៀន ល្បែងសុីសង ក្មេងទំនើង នៅក្នុងភូមិសាស្រ្តដូចភ្លៀងរលឹម ។ ជាពិសេសគឺការផ្សព្វផ្សាយភូមិ ឃុំ មានសុវត្ថិភាព និងវេទិកាសាធារណៈ បានចុះជារៀងរាល់ថ្ងៃផងដែរ។
បន្ថែមពីនេះ លោកបានសង្កេតឃើញថា ដើម្បីបង្កើតភាពងាយស្រួលដល់ប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍សង្កាត់ទាំងបួន បានធ្វើការផ្តល់សេវាសៀវភៅ គ្រួសារ និងអត្តសញ្ញាណប័ណ្ណជូនដល់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងក្រុងព្រៃវែងផងដែរ។
ដោយមានការចូលរួមពី លោក លោកស្រីអភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាល លោក លោកស្រីប្រធាន ការិយាល័យចំណុះរដ្ឋបាលក្រុង និងកងកម្លាំងអធិការដ្ឋាននគរបាលក្រុង។