ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥
លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងចុះត្រួតពិនិត្យការសាងសង់អគារមត្តេយ្យសិក្សា នៅសាលាបឋមសិក្សារោងដំរី ស្ថិតនៅសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង
នាឱកាសនោះដែរ លោកអភិបាលក្រុងព្រៃវែង មានការកោតសរសើរ និងអរគុណដល់លោកគ្រូ អ្នកគ្រូ សម្រាប់ការខិតខំប្រឹងប្រែងបង្រៀនដល់ប្អូនៗសិស្សានុសិស្ស និងបន្តការរៀបចំបរិវេណសាលាឱ្យបានស្អាតជាប្រចាំ។
មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងក្រុង លោកនាយករដ្ឋបាលក្រុង មន្រ្តីរដ្ឋបាលក្រុង លោកចៅសង្កាត់ជើងទឹក លោកស្រីនាយិកា និងលោកគ្រូ អ្នកគ្រូ ផងដែរ។