កណ្តាល៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជ. សុះ មុះសិន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា នៃគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋសាសនិកឥស្លាមនាខែបួសរ៉ាម៉ាឌនឆ្នាំ២០២៥ នៅក្នុងភូមិចាមលើ ភូមិចាមក្រោម និងភូមិ១៧មេសា ស្រុកកោះធំ ខេត្តកណ្តាល និងបានចែកអំណោយជាអង្ករហ្សាកាត់សរុបចំនួនជាង ០៤តោនគីឡូក្រាម សម្រាប់ ៣៩៦គ្រួសារ ។
ពិធីខាងលើ ក៏មានការចូលរួមអមដំណើរពីលោកអភិបាលស្រងស្រុកកោះធំ តំណាងលោកអភិបាលស្រុក គណៈអ៉ីម៉ាំស្រុក អាជ្ញាធរមូលដ្ឋាន ក្រុមការងារ តុ ហាកឹម តួន ផងដែរ ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម បានពាំនាំប្រសាសន៏ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាក្រកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជូនចំពោះអុំ ពូមីង បងប្អូនសាសនិកឥស្លាមទាំងអស់នៅទីនេះ និងបានថ្លែងអំពីគុណូបក្ការៈដ៏ធំធេងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា ដែលមានគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត ដោយបានបើកឱកាសទូលាយ និងផ្ដល់សិទ្ធិយ៉ាងពេញលេញដល់សាសនិកឥស្លាមគ្រប់ៗរូបក្នុងការប្រតិបត្តិនូកិច្ចការសាសនារបស់ខ្លួនដោយបើកចំហ ជាមួយនឹងការប្រតិបត្តិតាមគោលការណ៍សាសនាបានយ៉ាងពេញលេញ ដោយគ្មានទោមនស្សនោះឡើយ ។ ជាពិសេសកាលពពីថ្ងៃ២៤ ខែមីនា ឆ្នាំ២០២៥ ថ្មីៗនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី នៃព្រះរាជាណាកក្រចកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានចូលរួមពិសារអាហារស្រាយបួសជាមួយសាសនិកឥស្លាមនៅកម្ពុជាថ្នាក់ជាតិលើកទី៩ ឆ្នាំ២០២៥នេះផងដែរ ។ សូមបន្តជឿងជាក់ និងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានធានាយ៉ាងពេញលេញនូវសិទ្ធសេរីភាពខាងជំនឿសាសនាឥស្លាមនៅកម្ពុជា តាមរយៈសាមគ្គីភាពជាមួយសាសនិកដទៃ ដើម្បីភាពសុខដុមនីយកម្មជាតិសាសន៏ និងសាសនា ។
ជាកិច្ចបញ្ចប់ឯកឧត្តមវេជ្ជ.បានផ្តាំផ្ញើរជូនចំពោះប្រជាពលរដ្ឋត្រូវយកចិត្តទុក្ខដាក់ខ្ពស់ក្នុងការថែទាំសុខភាពប្រចាំថ្ងៃ ពីព្រោះសុខភាពជាកក្តាចម្បងក្នុងការរស់នៅប្រកបដោយសុភមង្គលក្នុងក្រុមគ្រួសារ និងបានផ្តាំផ្ញើរអាណាព្យាបាល ក្នុងក្រុមគ្រួសារ ត្រូវយកចិត្តទុក្ខដាក់អោយកូនចៅសូមកុំអោយពិសារភេជ្ជៈកំប៉ុង ដែលផ្អែមខ្លាំង ដែលមានកម្រិតជាតិស្ករខ្ពង និងអោយកូនចៅសិក្សារៀនសូត្រអោយខ្ពង់ខ្ពស់គ្រប់ៗគ្នា ដើម្បីអនាត ។