រថភ្លើងដឹកទំនិញខ្នាតធំទី១ ដែលភ្ជាប់ពីប្រទេសចិន ឡាវ ថៃ និងកម្ពុជា ចំណេញពេលពាក់កណ្ដាល


រថភ្លើងដឹកទំនិញខ្នាតធំទី១ ដែលភ្ជាប់ពីប្រទេសចិន ឡាវ ថៃ និង កម្ពុជា​នៃសេវាកម្ម Lancang – Mekong Express plus បានចេញ​ដំណើរ​ពីទីក្រុងគុនមីញ នៅថ្ងៃទី២៨ខែមីនា និងបាន មកដល់ទីក្រុងវៀងច័ន្ទន៍​ប្រទេសឡាវ នៅថ្ងៃទី២៩ខែមីនា ឆ្នាំ២០២៥​ ជាមួយនឹង៣២កុងតឺន័រ។

លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋ​ទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋ​ប្រជាមានិត​ចិនប្រចាំ​ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសា បានឱ្យដឹងបន្ថែមទៀតថា មួយកុងតឺន័រ​ៗមាន​សរសៃអំបោះ នឹងត្រូវបានផ្ទេរបន្ថែមទៀតមកកាន់រាជធានី​ភ្នំពេញ ប្រទេសកម្ពុជាតាមរយៈការដឹកជញ្ជូនតាមផ្លូវគោក។ ឯកឧត្តមបានបង្ហាញនូវការកត់សម្គាល់ថា ការដឹកជញ្ជូនដោយរថភ្លើង​ដឹកទំនិញខ្នាតធំទី១បាន​កាត់បន្ថយរយៈពេល​ពាក់កណ្ដាលរហូតដល់​៦ថ្ងៃ បើធៀបនឹងការដឹកជញ្ជូនតាមផ្លូវសមុទ្របែបប្រពៃណី៕