នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដមរដ្ឋមន្ដ្រី ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច និងថ្នាក់ដឹកនាំ បានអញ្ជើញទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ នៃប្រទេសលុចសំបួ ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie ទៅកាន់មជ្ឈមណ្ឌលជាតិស្ដារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង។
បន្ទាប់មក នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា និងថ្នាក់ដឹកនាំនៃមន្ទីរពេទ្យគន្ធបុប្ផា បានទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie យាងបំពេញព្រះរាជទស្សនកិច្ច នៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃដដែរនោះ ឯកឧត្ដមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំនៃសារមន្ទីរគុកទួលស្លែង ក៏បានបន្តទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (មន្ទីរស២១)៕