វិមាន៧មករា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានខុទ្ទកាល័យគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកនាយកដ្ឋានព័ត៍មានរបស់គណបក្ស បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាលេីការងារចំបាច់មួយចំនួនដែលកំពុងអនុវត្ត និងលេីកទិសដៅអនុវត្តបន្តរបស់កម្មវិធីសំឡេងការពិតដេីម្បីប្រជាជន និងនាយកដ្ឋានព័ត៍មានរបស់គណបក្ស។
កិច្ចពិភាក្សានេះមានការចូលរួមពី ឯកឧត្តម ជុំ កុសល សមាជិកគណៈកម្មាធិការកណ្តាល, ឯកឧត្តម ជិន ម៉ាលីន សមាជិកគណៈកម្មាធិការកណ្តាល, ឯកឧត្តម ណុប ចាន់ណារិន្ទ សមាជិកគណៈកម្មាធិការកណ្តាល, លោក លី សុផានិត្យ វាគ្មិនបំរុងកម្មវិធីសំឡេងកាពិតដេីម្បីប្រជាជន និងមន្រ្តីនាយកដ្ឋានព័ត៍មានរបស់គណបក្ស៕

















