ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន​ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយវាគ្មិន​សំឡេងការពិតដេីម្បីប្រជាជន


វិមាន៧មករា៖​ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានខុទ្ទកាល័យគណៈកម្មាធិការកណ្តាល​ គណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកនាយកដ្ឋានព័ត៍មានរបស់គណបក្ស​ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាលេីការងារចំបាច់មួយចំនួនដែលកំពុងអនុវត្ត​ និងលេីកទិសដៅអនុវត្តបន្ត​របស់កម្មវិធីសំឡេងការពិតដេីម្បីប្រជាជន​ និងនាយកដ្ឋានព័ត៍មានរបស់គណបក្ស។
កិច្ចពិភាក្សានេះមានការចូលរួមពី​ ឯកឧត្តម​ ជុំ​ កុសល​ សមាជិកគណៈកម្មាធិការ​កណ្តាល,​ ឯកឧត្តម​ ជិន​ ម៉ាលីន​ សមាជិកគណៈកម្មាធិការ​កណ្តាល,​ ឯក​ឧត្តម​ ណុប​ ចាន់ណារិន្ទ​ សមាជិកគណៈកម្មាធិការ​កណ្តាល,​ លោក​ លី​ សុផានិត្យ វាគ្មិនបំរុងកម្មវិធីសំឡេងកាពិតដេីម្បីប្រជាជន​ និងមន្រ្តីនាយកដ្ឋានព័ត៍មានរបស់គណបក្ស៕