ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ


ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំក្នុងក្រសួង ថ្នាក់ដឹកនាំ និងតំណាងមន្ទីរអធិការកិច្ច រាជធានី-ខេត្ត ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ជាច្រើនរូប នាទីស្តីការក្រសួង។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជួបសំណេះសំណាលសាកសួរសុខទុក្ខ ក៏ដូចជាផ្ដល់ថវិកាជូនចំពោះ មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកទាំងអស់នៃក្រសួងអធិការកិច្ច។
ក្នុងពិធីនេះដែរ ក្រសួងអធិការកិច្ចបានរៀបចំឱ្យមានការសម្ដែងរបាំត្រុដិ ដើម្បីទទួលអំណរសាទរ និងសេចក្តីសុខ ចម្រើនសិរីក្នុងឆ្នាំថ្មី ដោយមានការអញ្ជើញទស្សនាពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ប្រកបដោយភាពសប្បាយរីករាយ។
ជាមួយគ្នានេះ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងអធិការកិច្ច និងសមាជិកក្រុមគ្រួសារអធិការកិច្ចទាំងអស់ សូមជួបប្រទះសេចក្តីសុខសុភមង្គលរុងរឿង និងសុខភាពល្អបរិបូរណ៍ជានិច្ចដរាប៕