ការសម្តែងរបាំត្រុឌរបស់សាលារៀនប៊ីយ៉នដ៍ នៅសួនសម្តេច ជា សុីម!


ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង អញ្ជើញចូលរួមគាំទ្រការសម្តែងរបាំត្រុឌប្រពៃណីជាតិខ្មែរ នៅសួនច្បារ សម្តេច ជា ស៊ីម (ស្ដូប) ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងការសម្តែងនេះ លោកអភិបាលក្រុង សូមកោតសរសើរយ៉ាងខ្លាំងចំពោះប្អូនៗដែលបានបង្ហាញនូវឆន្ទៈ ការស្រឡាញ់ ថែរក្សានូវរបាំប្រពៃណីជាតិខ្មែរយើងផងដែរ។

 

ជាចុងក្រោយ លោកម៉ននី បណ្ឌិត សូមអំពាវនាវដល់កូនខ្មែរជំនាន់ក្រោយបន្តថែរក្សានូវវប្បធម៌ខ្មែរ ជាពិសេសរបាំប្រពៃណីជាតិខ្មែរយើងឱ្យកាន់តែរស់រវើកជារៀងរហូត។ ក្នុងនោះផងដែរ លោកអភិបាលក្រុង បានឧបត្ថម្ភថវិកាមួយចំនួនដល់ការសម្តែងរបាំត្រុឌរបស់សាលាប៊ីយ៉នដ៍ ផងដែរ។

 

មានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងក្រុង លោកនាយករដ្ឋបាលក្រុង លោក លោកស្រីមន្រ្តីរាជការរដ្ឋបាលក្រុង លោកនាយក លោកស្រីនាយិកា នាយិការង លោកគ្រូ អ្នកគ្រូ រដ្ឋបាលសង្កាត់កំពង់លាវ និងសិស្សានុសិស្ស ។