លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានចូលរួមចុះត្រួតពិនិត្យវឌ្ឍនភាពការងារនៃការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”


ល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥

លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានចូលរួមចុះត្រួតពិនិត្យវឌ្ឍនភាពការងារនៃការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ នៅតាមទីតាំងនីមួយៗ ស្ថិតនៅក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។

មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ជាប្រធានអនុគណៈកម្មាការនីមួយៗ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធផងដែរ។