សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រេចបន្ថែមរបបសន្ដិសុខសង្គមប្រចាំខែ ចំនួន២ម៉ឺនរៀលក្នុងម្នាក់ ជូនដល់អតីតមន្ដ្រីរាជការស៊ីវិល និងអតីតយុទ្ធជន


សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការបន្ថែមរបបសន្ដិសុខសង្គម សម្រាប់អតីតមន្ដ្រីរាជការស៊ីវិល និងអតីតយុទ្ធជន។ នេះបើតាមអនុក្រឹត្យ ទទួលបាននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ។

ក្នុងអនុក្រឹត្យ បានបញ្ជាក់ថា «ត្រូវបានបន្ថែមរបបសន្ដិសុខសង្គមប្រចាំខែ ចំនួន២ម៉ឺនរៀល ក្នុង១នាក់ ជូនដល់អតីតមន្ដ្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលបានចូលនិវត្ដន៍មុនឆ្នាំ២០២៤»

ខាងក្រោមនេះ ជាអនុក្រឹត្យ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖