ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីអាហារសាមគ្គី មហាគ្រួសារវិស័យអធិការកិច្ច បន្ទាប់ពីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥


យប់ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីអាហារសាមគ្គី មហាគ្រួសារវិស័យអធិការកិច្ច បន្ទាប់ពីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ រយៈពេល ១ថ្ងៃកន្លះ របស់ក្រសួងអធិការកិច្ច ត្រូវបានបញ្ចប់ទៅដោយរលូន និងជោគជ័យខ្ពស់តាមការរំពឹងទុក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច ប្រកបដោយភាពស្និទ្ធស្នាល និងភាពសប្បាយរីករាយជាទីបំផុត នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ៕