ព្រឹកថ្ងៃអង្គារ ទី១៣ /០៥/២០២៥
លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង ក្នុងនាមប្រធានស.ស.យ.ក ក្រុងព្រៃវែង បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់គ្រួសារក្រីក្រលំបាក ចំនួន០៥គ្រួសារ ស្ថិតក្នុងសង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងនោះផងដែរ ខ្ញុំបាទ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហពន្ធ័(ស ស យ ក) យុវជនកម្ពុជាទទួលបន្ទុក ខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងឯកឧត្តម ខៀវ ភារិទ្ធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ដែលជានិច្ចកាលលោកតែងតែបារម្ភ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មិនថានៅទីជិតឬឆ្ងាយ ជាពិសេស ឱ្យតែមានបងប្អូនដែលរស់នៅក្នុងក្រុងព្រៃវែង ជួបការលំបាក ចាស់ជរា ជនពិការភាព គឺយុវជនស.ស.យ.ក ក្រុង តែងតែនាំយកអំណោយចុះជួយតិចក្តី ច្រើនក្តី ឱ្យតែប្រជាពលរដ្ឋមានអាហារហូបចុក។
មានការចូលរួមពីលោកអនុប្រធាន ស.ស.យ.ក សមាជិក សមាជិកា ស.ស.យ.ក.ក្រុង ស.ស.យ.ក វិទ្យាល័យហ៊ុនសែនកំពង់លាវ ស.ស.យ.ក វិទ្យាល័យព្រះអង្គឌួង និងស.ស.យ.ក សង្កាត់តាកោ សរុបចំនួនប្រមាណ ៤៥នាក់ ស្រី២៥នាក់។
គ្រឿងឧបភោគបរិភោគដែលបានផ្ដល់ជូនក្រុមគ្រួសារនីមួយៗរួមមានដូចជា÷ អង្ករ, មីម៉ាម៉ា,ទឹកត្រី ,ទឹកស៊ីអ៊ីវ, តែ, ត្រីខកំប៉ុង, ទឹកផ្លែឈើ និងធុងទឹកចម្រោះ ផងដែរ ។