អនុសាខា កក្រក ក្រុងព្រៃវែង ៖ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ខ្ញុំបាទ ក្នុងនាម ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រៃវែង មានការនិមន្តចូលរួមជាព្រះខេមបិយរង្សី ប៊ុត សុភាព ព្រះសមុហ៍អនុគណក្រុង តំណាង ព្រះអនុគណក្រុង និងជាព្រះចៅអធិកាវត្តស្វាយសុខោ បានដឹកនាំសហការី នាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារក្រីក្រ ចំនួន ៥គ្រួសារ នៅភូមិជើងទឹក(ខ) សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។
នាឱកាសនោះ ខ្ញុំបាទ បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលជានិច្ចកាល លោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល” ។
សម្ភារៈផ្តល់ជូនក្នុង នោះរួមមាន ៖ អង្ករ សម្ភារៈផ្ទះបាយ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ និងថវិកាមួយចំនួនផងដែរ។