រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតដើម្បីពិភាក្សា និងតម្រង់ទិសការងារអធិការកិច្ចសំខាន់ៗមួយចំនួននៅទីស្ដីការក្រសួងអធិការកិច្ច


ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតដើម្បីពិភាក្សា និងតម្រង់ទិសការងារអធិការកិច្ចសំខាន់ៗមួយចំនួន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវដែលជាថ្នាក់ដឹកនាំក្រសួង នៅទីស្ដីការក្រសួងអធិការកិច្ច៕