ក្រសួងអប់រំ ប្រែក្លាយមជ្ឈមណ្ឌលគរុកោសល្យភូមិភាគចំនួន៤ ឱ្យទៅជាវិទ្យាស្ថានគរុកោសល្យ


ក្រសួងអប់រំ ក្រសួងអប់រំ បានប្រែក្លាយមជ្ឈមណ្ឌលគរុកោសល្យភូមិភាគចំនួន៤ ឱ្យទៅជាវិទ្យាស្ថានគរុកោសល្យ ដោយច្របាច់បញ្ចូលមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យនិង វិក្រឹតការខេត្ត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់ សញ្ញាបត្រជូនដល់និស្សិត និងគរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះថា ក្រសួងបានកែលម្អកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ដោយបានដាក់ឱ្យប្រើប្រាស់កម្មវិធីបណ្តុះ បណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋានបង្រៀនកម្រិតមូលដ្ឋាន (១២+២) តាមប្រព័ន្ធក្រេឌីត, បញ្ចូលកញ្ចប់អំណានដំបូងនិងគណិតវិទ្យាថ្នាក់ដំបូង ទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន កម្រិតបឋមសិក្សា, អនុម័តក្របខណ្ឌកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ +២), និងអនុម័តសៀវភៅណែនាំស្តីពី ការបង្កើតសហគមន៍សិក្សាវិជ្ជាជីវៈនៅតាមគ្រឹះស្ថាន សិក្សាសាធារណៈ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ដថា ជាទិសដៅនាពេលអនាគត ក្រសួងនឹងប្រែក្លាយមជ្ឈមណ្ឌលគរុកោសល្យភូមិភាគចំនួន៤ ឱ្យទៅជាវិទ្យាស្ថានគរុកោសល្យ ដោយច្របាច់បញ្ចូលមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យនិង វិក្រឹតការខេត្ត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមថា កាលពីអាណត្តិទី៦ នៃរាជរដ្ឋាភិបាលកម្ពុជា (២០១៨-២០២៣) ក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់អាទិភាពលើកំណែទម្រង់គ្រូបង្រៀន និងកំណែទម្រង់គ្រឹះស្ថានបណ្តុះ បណ្ដាលគ្រូបង្រៀន។ ក្រសួងបានបង្កើតគណៈកម្មាធិការកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ ដើម្បី ធ្វើកំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត (ផ្នែករឹង) និងកម្មវិធី សិក្សា៕