ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះវិទ្យាស្ថានជាតិអធិការកិច្ច និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង ព្រមទាំងការរៀបចំក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤»។
ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច នៅទីស្ដីការក្រសួង។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំនៃអង្គភាពចំណុះទាំងអស់របស់ក្រសួង ត្រូវបន្តការខិតខំដើម្បីពន្លឿនការរៀបចំសេចក្តីព្រាងប្រកាស ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះរបស់អង្គភាពឱ្យបានរួចរាល់ក្នុងពេលឆាប់ៗខាងមុខ ព្រមទាំងខិតខំអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤»ឱ្យសម្រេចបានសមិទ្ធផលជាច្រើនបន្ថែមទៀត៕