កិច្ចប្រជុំ សាមញ្ញលើកទី១២ អាណត្តិទី៤ ក្រុមប្រឹក្សាក្រុងព្រៃវែង


រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នេះ ៖ លោក ស៊ិន សារៈ ប្រធានក្រុមប្រឹក្សាក្រុងព្រៃវែង និង លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ សាមញ្ញលើកទី១២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងព្រៃវែង នៅសាលប្រជុំតូចសាលាក្រុងព្រៃវែង។

មានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រី អភិបាលរងក្រុង លោក លោកស្រី ប្រធានការិយាល័យទាំង១៣ ចំណុះរដ្ឋបាលក្រុង កងកម្លាំងទាំងបី ចៅសង្កាត់ទាំងបួន និងក្រុមហ៊ុនសុិន ទ្រី ។